ការផ្តោតជាថ្មីលើសមធម៌ កំពុងត្រូវបានជំរញុ ដោយក្របខណ្ឌ សិទ្ធិមនុស្សក្នុងការទួល បានទឹកស្អាត និងអនាម័យ និងគោលដៅទី៦.២ នៃការអភិវឌ្ឍប្រកបដោយចីរភាព ដែល ផ្តោតសំខាន់លើសារៈសំខាន់លើការទទួលបានអនាម័យគ្រប់គ្រាន់ និងប្រកបដោយ សមធម៌សម្រាប់មនុស្សគ្រប់រូប។ កម្មវធីសហគមន៍ដឹកនា ិ ំអនាម័យទាំងស្រុង (CLTS) ផ្អែកលើការយល់ថា ការកែលម្អជាសមូហភាព និងមាននិរន្តរភាពក្នុងសកម្មភាពអនាម័យ មានប្រសិទ្ធភាពបំផុតនៅពេលដែលសហគមន៍កំណត់រក និងជំរញដ ុ ំណោះស្រាយ អនាម័យរបស់ខ្លួន ដោយផ្អែកតាមរបាយនៃការប្រើប្រាស់បង្គន់មិនស្មើគ្នា នៅទូទាំង ពិភពលោក។ ក្នុងផ្នែកទី ១ នៃឯកសារនេះ (សមភាព និងការមិនរើសអើង) ភស្តុតា ង បង្ហាញថា ដំណើការសហគមន៍ដឹកនាំអនាម័យទាំងស្រុង សម្រាប់ការសម្រេចបាន លទ្ធផលទូទាំងសហគមន៍ មិនសុទ្ធតែមានលក្ខណៈជាប្រព័ន្ធ គ្រប់គ្រាន់អាចរក្សាបាន ឬអាចបំពេញតម្រូវការរបស់ក្រុមជួបការលំបាកបាននោះទេ (House et al. 2017)។
ដើម្បីធានាលទ្ធផលប្រកបដោយសមធម៌ មានការផ្តោតការយកចិត្តទុកដាក់កាន់តែ ខ្លាំងលើយន្តការគាំទ្រផ្សេងទៀត ដែលបំពេញបន្ថែមឱ្យដំណើ រការធម្មតានៃការបង្កើត តម្រូវការ ការផ្លាស់ប្តូរឥរិយាបថ ការបង្កើនសិទ្ធិអំណាចរបស់សហគមន៍ និងសកម្មភាព ក្នុងសហគមន៍។ ទោះបីជាគំនិតបង្កើតយន្តការគាំទ្រផ្សេងទៀត សម្រាប់កម្មវធីសហគមន៍ ិ ដឹកនាំអនាម័យទាំងស្រុងមិនមែនជាអ្វីដែលថ្មីក្តី (Papafilippou et al. 2011) ប៉ុន្តែការ អនុវត្តយន្តការនេះជាប្រព័ន្ធមិនសូវមានវធីសាស ិ ្ររ្ត ៀបចំកម្មវធីសហគមន៍ដឹកនាំអនាម័យ ទាំងស្រុង និងកម្មវធីអនាម័យ ិ នោះទេ។ យន្តការគាំទ្រកាន់តែមានសារៈសំខាន់ខ្លាំងឡ�ើង
ព្រោះមានភស្តុតា ងបង្ហាញថា ក្នុងកាលៈទេសៈមួយចំនួន គ្រួសារជួបការលំបាកច្រើន តែងាកទៅរកការបន្ទោរបង់ពាសវាលពាសកាល ឬមិនបានសង់ និងប្រើប្រាស់បង្គន់ដែល មានគុណភាពល្អតាំងពីដំបូង (Cavill et al. 2016; Robinson and Gnilo 2016)។ ដូច្នេះ
ចាំបាច់ត្រូវមាន “វធីសាស ិ ្រ្តអព្យាក្រឹត្យ” ក្នុងការរក្សាតុល្យភាពនៃការបង្កើនសិទ្ធិអំណាច និងការផ្លាស់ប្តូរឥរិយាបថ ដោយមានការអនុវត្តទម្រង់នៃការគាំទ្រ យ៉ា ងប្រុងប្រយ័ត្ន (Willets and Powell 2016)។ ដំណើ រការសហគមន៍ដឹកនាំអនាម័យទាំងស្រុងកន្លងមក ប្រហែលជាមិនសុទ្ធតែត្រូវ ការយន្តការគាំទ្របន្ថែមដើម្បីបង្កើតលទ្ធផលដែលមានសមធម៌នោះទេ ព្រោះកម្មវធី ិ សហគមន៍ដឹកនាំអនាម័យទាំងស្រុង អាចមានប្រសិទ្ធភាពក្នុងការសម្រេចបានលទ្ធផល ទូទាំងសហគមន៍ ជាពិសេសប្រសិនបើមានស្ថា នភាពអំណោយផល (សូមមើល Kar and Chambers 2008)។ ប៉ុន្តែ ភស្តុតា ងបង្ហាញថា ការរៀបចំកម្មវធីអនាម័យជនប ិ ទជា រួម ត្រូវតែមានលក្ខណៈលាយឡំគ្នា និងពិចារណាពីកម្រិតដែលយុទ្ធសាស្រ្តគាំទ្រអាច ស៊ីសង្វាក់គ្នាទៅនឹងបរិបទជាក់លាក់។