កម្មវិធីសហគមន៍ដឹកនាំអនាម័យទាំងស្រុង អាចជាវិធីដ៏មានអនុភាពក្នុងការដេញដោលនូវបទដ្ឋានសង្គម ជំនឿ និងផ្នត់គំនិត។ ភាពបើកចំហរដែលត្រូវបានជំរុញតាមរយៈដំណើរការបំផុស អាចបង្កើតបរិយាកាសអំណោយផល ដែលសហគមន៍អាចនិយាយ/លើកឡើងអំពីការមករដូវដោយសេរី
ការមានរដូវគឺជាផ្នែកធម្មជាតិ និងសុខភាពនៃជីវិតសម្រាប់ស្រ្តី និងកុមារី ប៉ុន្តែជារឿយៗ វាជាប្រធា នបទតំណមមួយ ដែលមិនងាយនឹងនិយាយដល់ ហើយអាចនាំអោយមាន អារម្មណ៍ខ្មាសអៀន និងអាម៉ាស់។ វាក៏អាចនាំអោយកុមារីបាត់បង់ ចំណាប់អារម្មណ៍ ទៅសា លា ឬមិនទៅសា លាប៉ុន្មានថ្ងៃ។ កា រមានរដូវគឺជាធាតុយ៉ាងសំខាន់នៃអនាម័យ ដែលជះឥទ្ធិពលដល់ប្រជាជនពាក់កណ្តាលពិភពលោកទៅលើផ្នែកដ៏ធំនៃការរស់នៅ របស់ពួកគេ។ ក្នុងការបោះពុម្ពផ្សា យ ព្រំដែននៃកម្មវិធីសហគមន៍ដឹកនាំអនាម័យបង្ហាញ ពីវិធីសាស្រ្តដែលកម្មវិធីសហគមន៍ដឹកនាំ អនាម័យអាចពង្រីកបន្ថែមក្នុងកា រកំនត់ពីការ គ្រប់គ្រងអនាម័យពេលមានរដូវនៅសាលារៀន និងសហគមន៍ក្នុងការកា ត់បន្ថយភាព ស្មុគស្មាញទាំងនេះសម្រាប់ស្រ្តី និងកុមារី។ សៀវភៅនេះ បែងចែក ការរៀនសូត្រ អនុសាសន៍ ការ បង្កើតថ្មី និងបទពិសោធន៍ពីអង្គការ ផេន្ល អនរ្ត ជាត ិ (Plan International), អង្គការវ៉តធើអេត (WaterAid), WSSCC, UNICEF, WASH United, Grow and Know, និង USAID/WASHplus.